នារសៀលថ្ងៃពុធ 9 កើត ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ 2563 ត្រូវនឹងថ្ងៃទី 10 ខែ កក្កដា ឆ្នាំ 2019 ដើម្បីធ្វើអោយគុណភាព នឹង ទំនុកចិត្តកាន់តែមានប្រសិទ្ធភាពខ្ពស់ទៅតាមស្ដង់ដាជប៉ុន នឹងអន្តរជាតិ 100% លោកជំទាវ អគ្គនាយិកា នៃមន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ យើងខ្ញុំបានគិតគូរយកចិត្តទុកដាក់ ទៅលើអនាម័យនៃការថែទាំអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីការពារការចម្លងរោគពីមជ្ឈដ្ឋានជុំវិញខ្លួន ដោយសារអ្នកជំងឺមានសុខភាពទន់ខ្សោយងាយទទួលឆ្លងរោគផ្សេងៗ ដូច្នេះហើយទើប មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ បានធ្វើការផ្តល់ជូនសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដាច់ដោយឡែកពីគ្នា ជូនទៅអ្នកជំងឺ ក្នុងម្នាក់មួយឈុត គ្រប់ៗគ្នា ក្នុងនោះរួមមានដូចជា សំលៀកបំពាក់មួយឈុត ស្រោមខ្នើយមួយ ភួយមួយ កំរាលពូកមួយ ស្បែកជើងមួយគូរ ទូរដាក់សំលៀកបំពាក់មួយ នឹង ទូដាក់ស្បែកជើងមួយ ដើម្បីធ្វើអោយអ្នកជំងឺរបស់យើងកាន់តែមានផាសុខភាព ជៀសវាងការប្រើសម្ភារៈរួមគ្នា នឹង បង្ការ ការចម្លងមេរោគ។ មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ […]
លោកជំទាវ ខេង កណ្ណិការ អគ្គនាយិកា នៃមន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ នឹងជាអនុប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានចូលរួមអបអរសារទ កម្មវិធីសម្ភោធ សៀវភៅ មគ្គុទ្ទេសក៍ជំងឺ របស់ ទស្សនាវដ្តី សុខភាព ហេលស៍ថាម ( 23.03.2019 )
ក្រុមការងារ Japan Life Poly Clinic សូមថ្លែងអំណរអរគុណចំពោះលោកស្រី រស់ ស៊ីនួន អនិជនខ្មែរ បារាំង ដែលបានជឿជាក់មកលើសេវាកម្មថែទាំសុខភាពរបស់មន្ទីរពហុព្យាបាល ជប៉ុនឡាយហ្វ៍។ 🙏🙏🙏🙏 Japan Life Poly Clinic សូមជូនពរឆ្នាំថ្មីសូមអោយ លោកស្រី រស់ ស៊ីនួន មានសុខភាពល្អ មានសុភមង្គលក្នុងគ្រួសារ ប្រាថ្នាអ្វីសូមអោយបានសំរេចដូចសេក្តីប៉ងប្រាថ្នា និងធ្វើដំណើរត្រលប់ទៅវិញដោយសុវត្តិភាព
មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ អ្នកឯកទេសតំរង់នោម និងលាងឈាម ថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨ បាននាំយកម៉ាស៊ីន លាងឈាមប្រើប្រាស់បច្ចេកទេសចុងក្រោយបង្អស់របស់ជប៉ុន ពីក្រុមហ៊ុន JMS ជាច្រើនគ្រឿងមកបំពាក់ក្នុងមន្ទីរពហុព្យាបាលរបស់ខ្លួន ដែលមានទីតាំងថ្មីស្ថិតនៅផ្ទះលេខ ៤០ B , ៤០ C ផ្លូវលេខ ១៣៨ សង្កាត់ ផ្សារដេប៉ូ ២ ខណ្ឌទួលគោករាជធានីភ្នំពេញ ដើម្បីបម្រើដល់អតិថិជនគោលដៅ។ ម៉ាស៊ីនជាច្រើនគ្រឿង តាមស្តង់ដាជប៉ុន ១០០ភាគរយ តម្លៃម៉ឺនដុល្លារ ជាមួយគ្រឿងបរិក្ខាទំនើបបំពាក់ចូល មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ៍្វ ឯកទេសតំរង់នោម និងលាងឈាម ស្តង់ដាជប៉ុន ក្នុងទីតាំងថ្មីខាងលើ បានដាក់ប្រើប្រាស់ជាផ្លូវការ រួចរាល់ហើយ ។ លោកស្រីវេជ្ជបណ្ឌិត ខេង កណ្ណិកា អគ្គនាយិកាមន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ បានថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់ម៉ាស៊ីន លាងឈាម ដែលនាំចេញពីក្រុមហ៊ុន JMS របស់ជប៉ុនថា គោលដៅរួមរបស់មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ គឺនាំយកម៉ាស៊ីន ទំនើបនេះ ក្នុងន័យសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីជួយព្យាបាលដល់ប្រជាពលរដ្ឋ […]
ទន្ទឹមនឹងបំពាក់ឧបករណ៍លាងឈាមទំនើប តាមបែបស្តង់ដាជប៉ុនស្ថិតនៅទីតាំងថ្មី ដើម្បីបម្រើដល់អតិថិជនទូទាំងប្រទេសនោះ មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍គី្លនិក កំពុងធ្វើការជ្រើសរើសនូវបុគ្គលិកឲ្យចូលបម្រើការងារជាច្រើននាក់ផ្នែក គិលានុបដ្ឋាក ។ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍គី្លនិក បានបើកការប្រឡងជ្រើសរើសបុគ្គលិកផ្នែក គិលានុបដ្ឋាក ឲ្យចូលបម្រើការងារ ស្របពេលដែល បានបើកសម្ពោធទីតាំងថ្មី ស្ថិតនៅផ្ទះលេខ ៤០ B , ៤០ C ផ្លូវលេខ ១៣៨ សង្កាត់ ផ្សារដេប៉ូ ២ ខណ្ឌទួលគោករាជធានីភ្នំពេញ នោះ ។ ផ្អែកតាមហ្វេសប៊ុកផ្លូវការខាងគ្លីនិក ដែលប្រើប្រាស់ឈ្មោះផេក «មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍» បានសរសេរកាលថា ការប្រឡងជ្រើសរើសបុគ្គលិកផ្នែកគិលានុបដ្ឋាក នៅ មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ។ ក្នុងនោះគេឃើញមានមនុស្ស ជាច្រើន បានចូលប្រឡងចូលបម្រើការងារ នៅទីតាំងថ្មីនេះ ។ អ្នកនាំពាក្យរបស់ មន្ទីរពហុព្យាបាលខាងលើបានបញ្ជាក់ថា ការប្រឡងជ្រើសរើស បុគ្គលិកឲ្យចូលបម្រើការងារផ្នែក គិលានុបដ្ឋាក នេះក៏ដោយសារតែមានអតិថិជន ជាអ្នកជំងឺបានចូលមកសម្រាកព្យាបាល ជាច្រើន […]